មិនត្រឹមតែ Mbappe!! ប៉ុន្តែ Real នៅចង់បានបុគ្គលសំខាន់របស់ក្លឹប PSG ម្នាក់នេះទៀត

បរទេស៖ យោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាការគ្រប់គ្រង់របស់លោក Campos នៅក្លឹប PSG អាចនឹងស្ថិតនៅក្រោមការត្រួតពិនិត្យក្រោយកីឡាករ Mbappe ចាកចេញពីក្លឹប ដែលវាបានធ្វើអោយក្លឹបមានការខកចិត្តយ៉ាងខ្លាំង។ ការបាត់បង់កីឡាករដែលមានសមត្ថភាពដូចជា Mbappe ដោយគ្មានតម្លៃខ្លួន អាចធ្វើអោយមានស្រមោលងងឹតទៅលើប្រតិបត្តិការរបស់ក្លឹប PSG ហើយត្រូវបានចោទជាសំនួរថាការគ្រប់គ្រង់របស់ក្លឹបមានប្រសិទ្ធភាពឫក៏អត់។

Luis Campos Nasser Al-Khelaifi PSG

ការរិះគន់ក៏ត្រូវកើនឡើងចំពោះការសម្រេចចិត្តរបស់លោក Campos ក្នុងការជ្រើសរើសកីឡាករ ជាពិសេសការសម្រេចចិត្តទិញយកកីឡាករ Randal Kolo Mauni និង Goncalo Ramos ក្នុងអំពីពេលទីផ្សារដោះដូរកីឡាករនារដូក្តៅដែលមានតម្លៃប្រមាណ ១៧០លានអឺរ៉ូ។ ទោះបីជាមានការវិនិយោគយ៉ាងច្រើនទៅលើកីឡាករទាំង ២រូបនេះក៏ដោយ ក៏កីឡាករទាំង ២រូបមិនបានបង្ហាញខ្លួនសម្រាប់ក្លឹបជាញឹកញាប់នោះទេ ដែលបានចោទជាសំណួរថាការវិនិច្ឆ័យរបស់គាត់។

PSG Luis Campos Kylian Mbappé

ខណៈពេលដែលតំណែងរបស់លោក Campos នៅក្លឹប PSG អាចហាក់ដូចជាស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ប៉ុន្តែគាត់នៅតែមានភាពទាក់ទាញពីសំណាក់ក្លឹប Real Madrid។ ក្លឹបយក្សនៅអេស្ប៉ាញបានរាយការណ៍អោយដឹងថាបានរក្សាការចាប់អារម្មណ៍លើនាយកកីឡាសញ្ជាតិព័រទុយហ្គាល់ ដែលធ្លាប់មានការផ្សារភ្ជាប់ក្នុងការផ្ទេរទៅកាន់ក្លឹប Madrid កាលពីឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ Campos បានជ្រើសរើសស្នាក់នៅក្លឹប PSG ដើម្បីត្រួតពិនិត្យគម្រោងកីឡារបស់ក្លឹបដែលផ្តោតលើ Mbappe ។

Kylian Mbappe PSG 2024

ជាមួយនឹងក្លឹប PSG ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទ្រង់ទ្រាយធំ ក្លឹប Real Madrid អាចនឹងទាញយកប្រយោជន៍ពីស្ថានភាពនេះ និងធ្វើការដេញថ្លៃយកលោក Campos ដែលកុងត្រារបស់គាត់ជាមួយ PSG មានរហូតដល់រដូវក្តៅឆ្នាំ ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការចាកចេញរបស់លោក Campos អាចនឹងធ្វើអោយមានការរង្គោះរង្គើសម្រាប់ក្លឹប PSG ខណៈក្លឹបនៅបារាំងមួយនេះ ត្រូវទទួលស្គាល់នៅយុគសម័យថ្មី ក្រោយការចាកចេញរបស់ Mbappe៕

Previous articleអីយ៉ាស់!! កីឡាករ Man Utd ម្នាក់នេះ ក៏ជាជម្រើសរបស់ PSG សម្រាប់ជំនួសកន្លែង Mbappe ដែរ
Next articleខាង Barca បានជួបជាមួយគ្រូបង្វឹកនៅ Premier League ម្នាក់នេះ សម្រាប់តំណែងបន្តពី Xavi