ក្រោមការគ្រប់គ្រង់របស់លោក Sir Jim Ratcliffe !! Man Utd អាចនឹងលក់កីឡាករចេញដល់ទៅ…

បរទេស៖ ក្លឹប Manchester United អាចនឹងលក់កីឡាករដល់ទៅ ២១រូបនៅរដូវក្តៅខាងមុខ ខណៈក្លឹបបានប្តូរទៅក្រោមការដឹកនាំរបស់លោក Sir Jim Ratcliffe ចាប់​ផ្ដើម​មាន​រូបរាង។

Jim Ratcliffe Erik ten Hag

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Manchester Evening News បានរំលេចកីឡាករដែលអនាគតរបស់ពួកគេស្ថិតក្នុងភាពស្រពិចស្រពិលក្រោមការដឹកនាំរបស់លោក Omar Berrada ជាមួយនឹងលោក Dan Ashworth ប្រសិនបើគាត់ក្លាយជានាយកកីឡាថ្មីនៅ Old Trafford ។ ការលក់នឹងមានសារៈសំខាន់ដូចការទិញសម្រាប់ United នៅរដូវក្តៅនេះ ដោយសារច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពធ្វើឱ្យការចេញចូលមានសារសំខាន់។ បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា សូម្បី​តែ​កីឡាករដែលលេង​ជា​ប្រចាំ​ក្នុង​ក្រុមជម្រើស​ដំបូង​ក៏​អាច​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចាកចេញ​ដែរ៕

Previous articleក្លឹបយក្សមួយនេះ ចង់បាន Arteta មកធ្វើជាគ្រូបង្វឹក
Next articlePochettino ពោលយ៉ាងនេះ ចំពោះការប្រកួតថ្ងៃចន្ទខាងមុខថា