បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមានក្លឹបមួយចំនួននៅ Premier League ដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Alan Varela របស់ក្លឹប Porto។

ក្លឹបនៅអង់គ្លេសទាំងនោះបានរាយការណ៍អំពីការបញ្ចូលភ្នាក់ងារទៅមើលការប្រកួតរវាងក្លឹប Porto និង Arsenal នៅកីឡដ្ឋាន Emirates ក្នុងព្រឹត្តិការណ៍ Champions League នាថ្ងៃអង្គារ៍។ កីឡាករ Varela មានតម្លៃផ្តាច់កុងត្រាប្រមាណ ៧០លានអឺរ៉ូ៕



