AC Milan ត្រៀមធ្វើរឿងនេះជាមួយនឹងកីឡាករ Kevin Zeroli

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan កាន់តែខិតជិតក្នុងការព្រមព្រៀងនៅកុងត្រាថ្មីជាមួយនឹងកីឡាករកើតឆ្នាំ២០០៥ Kevin Zeroli ខណៈការចរចាកំពុងធ្វើឡើងជាមួយនឹងលោក Rafaela Pimenta ភ្នាក់ងាររបស់កីឡាករ។

ការចរចាកំពុងតែធ្វើឡើង ហើយវាត្រូវបានជឿជាក់ថានឹងរួចរាល់នៅពេលឆាប់ៗ ដោយសារតែក្លឹប Milan ជឿជាក់ទៅលើកីឡាករសម្រាប់គម្រោងពេលបច្ចុប្បន្ន និងអនាគត៕

Previous articleប្រទះឃើញលោក Pochettino ក្នុងការប្រកួតរវាង Brighton និង Roma
Next articleក្រុមប្រឹក្សាភិបាលក្លឹប Man Utd យល់ព្រមអោយផ្ទេរយកខ្សែប្រយុទ្ធស្លាប Crystal