Pochettino និង Howe ចេញមកប្រជែងគ្នាយកខ្សែប្រយុទ្ធ Lyon

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Newcastle United និង Chelsea បានត្រៀមក្នុងការប្រជែងគ្នាដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Lyon គឺកីឡាករ Rayan Cherki។

Rayan Cherki Lyon

ក្លឹបសារិកាព្រៃបានបញ្ជាក់អំពីអត្តសញ្ញាណរបស់កីឡាករវ័យ ២០ឆ្នាំរូបនេះ ជាជម្រើសក្នុងការមកជំនួសកន្លែងរបស់កីឡាករ Bruno Guimaraes ដែលគាត់កំពុងមានព័ត៌មានចចាមអារ៉ាមជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Manchester City៕

Previous articleArsenal យកបានខ្សែការពារកណ្តាលវ័យក្មេងម្នាក់ពីក្លឹប Wolves
Next articleក្លឹប Al-Ahli ចាប់អារម្មណ៍ចង់បានកីឡាកររបស់ក្លឹប Atletico Madrid