កីឡាករ Teun Koopmeiners បានជូនដំណឹងទៅកាន់ក្លឹប Atalanta ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Teun Koopmeiners បានអោយដឹងថា៖ “ខ្ញុំបានប្រាប់ទៅកាន់ក្លឹប Atalanta រួចហើយ ថាខ្ញុំចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ”។

Image

គាត់បានទៅកាន់ Telegraaf ថា៖ “ខ្ញុំសង្ឃឹមថានឹងមានជម្រើសសម្រាប់ខ្ញុំពិចារណានៅឆ្នាំនេះ…. ខ្ញុំមានពេលវេលាដ៏អស្ចារ្យជាមួយនឹងក្លឹប Atalanta ហើយខ្ញុំសង្ឃឹមថាពួកគេនឹងទទួលនៅលទ្ធផលដ៏ធំមួយ”។

គួរបញ្ជាក់ថា មានក្លឹប Juventus និងក្លឹបមួយចំនួនទៀតនៅ Premier League ដែលចាប់អារម្មណ៍ចង់បានកីឡាករ Teun Koopmeiners នៅទីផ្សារដោះដូររដូវក្តៅខាងមុខ៕

Previous articleបុគ្គលសំខាន់របស់ក្លឹប Bayern រំលឹកដល់រឿងយកលោក Julian Naglesmann មកដឹកនាំវិញ
Next articlePSG ចេញមកបដិសេធដំណឹងចង់បានខ្សែប្រយុទ្ធរបស់ Liverpool