PSG ចេញមកបដិសេធដំណឹងចង់បានខ្សែប្រយុទ្ធរបស់ Liverpool

បរទេស៖ ក្លឹប PSG មិនបានពិចារណាក្នុងការនាំយកកីឡាករ Luis Diaz សម្រាប់មកជំនួសកន្លែងរបស់កីឡាករ Kylian Mbappe នោះទេ។ យោងតាមព័ត៌មានមួយដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ បានអោយដឹងថាក្លឹបម្ចាស់ជើងឯកបារាំងបានធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់កីឡាករ Diaz អំពីឪកាសដែលគាត់អាចផ្ទេរមកកាន់ក្លឹបនៅទីក្រុងប៉ារីស។ ខណៈក្លឹប PSG រំពឹងថានឹងត្រូវបាត់បង់កីឡាករ Mbappe ដែលនឹងផ្ទេរទៅកាន់ក្លឹប Real Madrid នៅរដូវក្តៅខាងមុខ។

Luis Diaz Liverpool 2023-24

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈសារព័ត៌មាន Sky Sports បានបញ្ជាក់ថាទាំងប្រធានផ្នែកកីឡារបស់ក្លឹប PSG លោក Luis Campos និងគ្រូបង្វឹក Luis Enrique មិនបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Diaz នោះទេ។ ពួកគេមិនចាប់ទុកថាកីឡាកររូបនេះ ជាជម្រើសដែលពួកគេចង់បាននោះទេ។

Mbappe not guaranteed of UCL playing time | beIN SPORTS

គួរបញ្ជាក់ថាកីឡាករ Diaz នឹងត្រូវជួយក្លឹប Liverpool ក្នុងការប្រកួតនៅ Premier League ជាមួយនឹងក្លឹប Brighton នាថ្ងៃទី៣១ ខែមីនា ខាងមុខ៕

Previous articleកីឡាករ Teun Koopmeiners បានជូនដំណឹងទៅកាន់ក្លឹប Atalanta ហើយ
Next articleកីឡាករ Lucas Paqueta ឆ្លើយយ៉ាងនេះ ពេលសួរនាំអំពីការចាប់អារម្មណ៍របស់ Man City