បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Chelsea កំពុងបង្កើនការស្វែងរកខ្សែប្រយុទ្ធកណ្តាលថ្មី ដោយក្នុងនោះកីឡាករ Lautaro Martinez ក្លាយជាគោលដៅសំខាន់របស់ពួកគេ។

គោលដៅចំបង់របស់ក្លឹប Chelsea គឺខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli ហើយតម្លៃខ្លួនរបស់គាត់ត្រូវបានគឺជឿជាក់ថាបានធ្លាក់ចុះមកត្រឹមប្រមាណ ៩៥លានផោនពីតម្លៃមុន ១៥០លានផោនកាលពីរដូវក្តៅឆ្នាំទៅ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្លឹប Chelsea បរាជ័យក្នុងការផ្ទេរយកកីឡាករ Osimhen ពួកគេអាចនឹងបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅរកកីឡាករ Martinez របស់ក្លឹប Inter Milan ។ ទោះបីជានៅសល់កិច្ចសន្យារយៈពេល ២ឆ្នាំក៏ដោយ ក្លឹប Inter នៅតែមានសុទិដ្ឋិនិយមចំពោះការដែលអាចបន្តការកិច្ចសន្យារបស់កីឡាករ Martinez ហើយបានត្រៀមខ្លួនដើម្បីធ្វើឱ្យគាត់ជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតសម្រាប់ចរចាទៅលើកុងត្រារបស់គាត់៕



