បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid បានធ្វើការតាមដានយ៉ាងស្អិតទៅលើស្ថានភាពកុងត្រារបស់ខ្សែការពារ Trent Alexander-Arnold នៅក្លឹប Liverpool។

កុងត្រាបច្ចុប្បន្នរបស់កីឡាករ Alexander-Arnold នឹងផុតនៅខែមិថុនា ឆ្នាំ២០២៥ ហើយក៏មិនទាន់មានការពិភាក្សាទៅលើកុងត្រាថ្មីឡើយនោះទេ។
សម្រាប់ខាង Liverpool មិនមានបង្ហាញអំពីបំណង់ក្នុងការចង់លក់ខ្សែការពាររូបនេះ នៅឡើយទេ។ ខាងកីឡាករវិញ ក៏មិនមានបង្ហាញអំពីបំណង់ណាមួយដូចគ្នា៕
![]()



