បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Luis Enrique ដែលជាគ្រូបង្វឹករបស់ក្លឹប PSG បាននិយាយអំពីអនាគរបស់កីឡាករ Xavi Simons ថា៖

“គាត់ជាគ្រាប់ពេជ្រមួយទៀត ហើយបានធ្វើរឿងដល់អស្ចារ្យក្នុងកំឡុងពេលលេងខ្ចីជើង។ គាត់ជាកីឡាករដែលមានទេព្យកោសល្យ។ កីឡាករ Xavi មានជំនាញដ៏ល្អនៅក្នុងគំនិតរបស់ពួកយើង និងស្ទាយ ដែលជាជម្រើសដ៏ល្អសម្រាប់ក្លឹប PSG។ អនាគតរបស់គាត់ គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់ក្លឹប ពិតណាស់”។

គួរបញ្ជាក់ថាកីឡាករ Xavi Simons កំពុងលេងខ្ចីជើងនៅក្លឹប RB Leipzig ពីក្លឹប PSG ក្នុងរដូវកាល ២០២៣-២៤នេះ។ គាត់បានបង្ហាញខ្លួនអោយក្លឹបនៅអាឡឺម៉ង់ចំនួន ២៥ប្រកួត និងស៊ុតបញ្ចូលទីបាន ៧គ្រាប់៕




