ក្លឹបបន្ទាប់ដែល Ten Hag អាចនឹងទៅ ប្រសិនជាត្រូវបណ្តេញចេញពី Man Utd

បរទេស៖ ជាមួយនឹងទម្រង់លេងរបស់ក្លឹប United មានការធ្លាក់ចុះ បន្ទាប់ពីរដូវកាលដំបូងក្រោមការដឹកនាំរបស់លោក Erik ten Hag។ តំណែងរបស់បុរសសញ្ជាតិហូឡង់រូបនេះ កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ ស្របពេលដែលគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate មានព័ត៌មានចចាមអារ៉ាមក្នុងការមកជំនួសកន្លែងរបស់គាត់នៅក្លឹប Man Utd។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកក្លឹបបិសាចក្រហមរូបនេះនៅតែមានជម្រើសសម្រាប់រដូវកាលក្រោយ ប្រសិនជាគាត់ត្រូវបានលោក Sir Jim Ratcliffe បណ្តេញចេញពីតំណែងមែននោះ។

Gareth Southgate England

នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាមានក្លឹបយ៉ាងហោចណាស់ចំនួន ៣ ដែលចាប់អារម្មណ៍លើរូបលោក Erik ten Hag ប្រសិនជាកុងត្រារបស់គាត់នៅ Old Trafford ត្រូវបានបញ្ចប់។ ក្លឹបទាំង ៣នោះរួមមាន Bayern Munich, Bayer Leverkusen និង Stuttgard ដោយសារតែក្លឹបទាំង ៣នៅមិនទាន់ច្បាស់លាស់ថានរណាជាគ្រូបង្វឹកដែលនឹងមកដឹកនាំនៅរដូវកាល ២០២៤-២៥។

Xabi Alonso Leverkusen 03102024

ខាងក្លឹប Bayern Munich បានធ្វើការប្រកាសថាលោក Thomas Tuchel នឹងចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ បន្ទាប់ពីដឹកនាំក្លឹបមិនបានល្អនារដូវកាលនេះ។ ខណៈពេលដែលលោក Xabi Alonso គ្រូបង្វឹករបស់ក្លឹប Bayer Leverkusen បានក្លាយគោលដៅអទិភាពរបស់ក្លឹប Bayern Munich ។ ក្នុងនោះលោក Alonso ក៏អាចនឹងចាកចេញពីក្លឹបនារដូវក្តៅនេះ ស្របពេលដែលមានពាក្យចចាមអារ៉ាមជាមួយនឹងក្លឹប Liverpool ដូចគ្នា។ ទន្ទឹមនឹងនោះដែល ក្លឹប Stuttgard មានការភ័យខ្លាចក្នុងការបាត់បង់លោក Sebastian Hoeness ទៅកាន់ក្លឹប Bayern Munich ប្រសិនជា Alonso សម្រេចចិត្តទៅចូលរួមជាមួយក្លឹប Liverpool ជំនួសអោយក្លឹប Bayern Munich។

វានៅមិនទាន់ដល់ទីបញ្ចប់សម្រាប់លោក Ten Hag នោះទេ ប្រសិនជាគាត់អាចឈ្នះពាន FA Cup នោះវានឹងអាចជួយសង្គ្រោះតំណែងរបស់គាត់នៅ Old Trafford។ ក្លឹបបិសាចក្រហមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព័្រត្រហើយ ដោយនឹងត្រូវជួបប្រកួតជាមួយនឹងក្លឹប Coventry City ។ ក្លឹបដែលទទួលបានជ័យជំនះសម្រាប់ប្រកួតនេះ នឹងឡើងបន្តទៅវគ្គផ្តាច់ព្រ័ត្រ ដោយអាចជួបជាមួយនឹង Man City ឫក៏ Chelsea៕

20240309 Erik ten Hag

Previous articleក្លឹបយក្ស ៤នៅអង់គ្លេស បានទាក់ទងទៅ Real Madrid សម្រាប់ឪកាសផ្ទេរយក Rodrygo
Next articleVan de Beek ទំនង់ជានឹងវិលត្រលប់មកកាន់ Man Utd វិញ ក្រោយបញ្ចប់ការខ្ចីជើងនៅ Frankfurt