ខ្សែបម្រើ Teun Koopmeiners បង្ហើបអំពីលីគដែលខ្លួនចង់ទៅលេងបន្ទាប់

បរទេស៖ កីឡាករ Teun Koopmeiners ដែលជាគោលដៅរបស់ក្លឹប Liverpool បានបង្ហើបអំពីបំណង់ចង់ចាកចេញពីក្លឹប Atalanta នៅកំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ ហើយអាចផ្លាស់ប្តូរមកកកាន់លីគនៅប្រទេសអង់គ្លេស។

ខ្សែបម្រើរូបនេះបានប្រាប់ទៅកាន់សារព័ត៌មានហូឡង់ De Telegraaf ថា៖ “កាលពីឆ្នាំទៅក៏មានការចាប់អារម្មណ៍ពីខាងក្លឹប Napoli ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ក្លឹបទាំង២ ក៏មិនមានការព្រមព្រៀងណាមួយកើតឡើងនោះទេ។ ខ្ញុំបានប្រាប់ទៅកាន់ក្លឹប Atalanta រួចរាល់ហើយថានៅរដូវក្តៅខាងមុខនេះ ខ្ញុំចង់ចាកចេញ”។

Koopmeiners

កីឡាករ Teun Koopmeiners បានបន្ថែមទៀតថា៖ “គូដណ្តឹងរបស់ខ្ញុំ និងខ្ញុំ មានពេលវេលាដ៏អស្ចារ្យនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែសម្រាប់ក្លឹបមួយចំនួនក្នុងប្រទេសអង់គ្លេស វាអាចជាជម្រើសមួយ ដូច្នេះខ្ញុំអាចគិតអំពីវាបាន”៕

Previous articleកីឡាករ Eddie Nketiah អាចនឹងចាកចេញពី Arsenal ក្រោយមានក្លឹប ៣ចាប់អារម្មណ៍គាត់
Next articleLaporta និយាយអំពីដំណឹង De Jong ចង់ចាកចេញពីក្លឹប Barca