បរទេស៖ វីរៈបុរសរូបនេះត្រូវបានគេប្រទះឃើញនៅពីក្រោយកង់រថយន្ត Ferrari Daytona SP3 ថ្មីរបស់គាត់នៅតាមដងផ្លូវក្នុងប្រទេសព័រទុយហ្គាល់ ខណៈដែលគាត់ទៅលេងប្រទេសកំណើតរបស់គាត់សម្រាប់ការបំពេញកាតព្វកិច្ចក្នុងក្រុមជម្រើសជាតិ។ ថ្មីៗនេះកីឡាករ Ronaldo បានទិញនៅរថយន្តម៉ូដែល Ferrari ថ្មីដែលត្រូវបានពិពណ៌នាថាជា “យានអវកាស” ដោយគណនី Instagram មានឈ្មោះ Lisbon Car ហើយ Supercars របស់គាត់នេះ គឺមានតម្លៃជាង ២លានដុល្លារ។
View this post on Instagram

ម៉ូដែលថ្មីនេះភ្ជាប់មកជាមួយម៉ាស៊ីនចំហេះដ៏មានឥទ្ធិពលបំផុតដែល Ferrari ផលិតរហូតទាន់សម័យ ហើយផ្តល់កម្លាំង 840 សេះ និងកម្លាំងបង្វិល 697 Nm ។ រថយន្តនេះអាចបង្កើនល្បឿនដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងដោយចំណាយពេលតែ ១.៨៥វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា 340 គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ទាប់ពីខកខានការប្រកួតរបស់ព័រទុយហ្គាល់ជាមួយស៊ុយអែតកាលពីសប្តាហ៍មុន ដើម្បីសម្រាក់លំហែនៅអារ៉ាប៊ីសាអូឌិត។ តារាឆ្នើមរបស់ក្លឹប Al-Nassr រូបនេះបានត្រលប់មកជួយក្រុមជម្រើសជាតិវិញ និងអាចចូលលេងអោយក្រុមលោក Roberto Martinez នៅថ្ងៃអង្គារ៍ជាមួយនឹងប្រទេសស្លូវេនី៕




