គូរដណ្តឹងរបស់អ្នកចាំទី Karius ស្នើរអោយគាត់ធ្វើរឿងមួយនេះ

បរទេស៖ ពិធីករនៅកម្មវិធី DAZN បានលើកលើកអំពីការលំបាកនៃការទំនាក់ទំនងដែលនៅឆ្ងាយពីគ្នាចាប់តាំងពីកំណើតកូនស្រីរបស់ពួកគេកាលពីខែសីហាឆ្នាំមុន។ អ្នកនាង Leotta រស់នៅក្នុងទីក្រុង Milan ខណៈពេលដែលអ្នកចាំទី Karius បានចំណាយពេលភាគច្រើនរបស់គាត់នៅភាគខាងជើងឈានខាងកើតនៃប្រទេសអង់គ្លេសជាកន្លែងដែលគាត់កំពុងលេងឱ្យក្លឹប Newcastle United ។

diletta leotta

អ្នកនាង Leotta បានប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយ Tuttosport ថា៖ “Loris មានមនុស្សនៅក្បែរគាត់ដែលអាចធ្វើការសម្រាប់គាត់។ ខ្ញុំសង្ឃឹមថាគាត់អាចធ្វើការជ្រើសរើសនៅជម្រើសដ៏ល្អសម្រាប់អាជីពរបស់គាត់។ ខ្ញុំរស់នៅ Milan ដូច្នេះអាចនិយាយបានថាការជ្រើសរើសមកបន្តអាជីពនៅ Milan អាចជាជម្រើសដល់ល្អសម្រាប់ពួកយើង”។

អ្នកនាង Leotta បានបន្ថែមទៀតថា៖ “Monza ឫក៏ក្រុមផ្សេងទៀតនៅអ៊ីតាលី។ ខ្ញុំនឹងសប្បាយចិត្តប្រសិនជាគាត់អាចមកទីនេះ លេងនៅក្លឹបក្នុងប្រទេសអ៊ីតាលី ដែលវានៅជិតនឹងគ្រួសារ។ Newcastle វាមិនមានភាពងាយស្រួលនោះទេ ដោយសារវាមិនមានការហោះហើរដោយផ្ទាល់ត្រង់មកទីនេះ។ ក៏ដូចជាទីក្រុងប៉ារីស ឫក៏ Amsterdam”។

Karius Liverpool

ការអត្ថាធិប្បាយរបស់អ្នកនាង Leotta បានគូសបញ្ជាក់អំពីបញ្ហាមួយចំនួនដែលកីឡាករតែជួបប្រទះ នៅពេលដែជាធម្មតានៃការងារ គឺធ្វើអោយពួកគេនៅឆ្ងាយពីគ្រូសារ។

កុងត្រារបស់កីឡាករ Karius ជាមួយនឹងក្លឹប Newcastle នឹងផុតនៅរដូវក្តៅនេះ ហើយការប្រកួតប្រជែងថ្មីនៅ Serie A អាចជាជម្រើសដ៏ល្អសម្រាប់កីឡាករវ័យ ៣០ឆ្នាំរូបនេះ ដែលកំពុងស្វែងរកនៅពេលវេលាអោយបានទៀងទាត់នៅលើទីលានបន្ទាប់ពីចាកចេញពី Liverpool។

កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះអាចនឹងស្ថិតក្នុងកៅអីបម្រុងរបស់ក្លឹប Newcastle ជាលើកទី១៦ សម្រាប់រដូវកាលនេះ នៅពេលដែលក្រុមសារិកាព្រៃ ធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham United នៅកីឡដ្ឋាន St James’ Park នៅថ្ងៃសៅរ៍ខាងមុខ៕

Previous articleMan City អាចនឹងចែកផ្លូវជាមួយកីឡាករ Kalvin Phillips នៅចុងរដូវកាលនេះ
Next articleកីឡាករ Jorginho ចង់បានស្នាក់នៅជាមួយ Arsenal! ប៉ុន្តែត្រូវចាំការបញ្ជាក់ពីខាងក្លឹប