បរទេស៖ កីឡាករ Dipepa ដែលបានបញ្ចប់ការហ្វឹកហាត់ជាពីក្រុមយុវជនរបស់ក្លឹប Port Vale ហើយក៏បានចុះហត្ថលេខាលើអាជីពដំបូងរបស់គាត់កាលពីខែមករានេះ។ គាត់បានបង្ហាញខ្លួន ២០ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ដោយស៊ុតបញ្ចូឡទីបាន ២គ្រាប់ និងបញ្ជូនបាល់បានជាច្រើនទៀត។ នៅក្នុងការប្រកួតជម្រុះ Euro 17 របស់អង់គ្លេសនៅដើមខែនេះ កីឡាករ Dipepa ស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងការប្រកួតពីរទល់នឹងអៀរឡង់ខាងជើង និងហុងគ្រី។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប United បាននាំមុខគេក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំរូបនេះសម្រាប់រដូវកាល ២០២៤-២៥។ ប្រភពដដែរបានបន្ថែមទៀតថា សហម្ចាស់ថ្មីរបស់ក្លឹបគឺលោក Sir Jim Ratcliffe គ្រោងនឹងចុះហត្ថលេខាលើកីឡាករវ័យក្មេងដែលមានទេពកោសល្យ ដើម្បីពង្រឹងក្រុមជំនួសឱ្យការចំណាយច្រើនលើការនាំយកតារាបាល់ទាត់ល្បី។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្លឹបបិសាចក្រហមកំពុងសម្លឹងឃើញការបន្ថែមនៅខ្សែប្រយុទ្ធថ្មីសម្រាប់ក្រុមរបស់គេ ខណៈដែលពួកគេចង់ផ្តល់ការប្រកួតប្រជែងដល់កីឡាករ Rasmus Hojlund ដែលបានចូលរួមជាមួយក្លឹបពី Atalanta កាលពីរដូវកាលមុន។ ពួកគេក៏មានដំណឹងក្នុងការផ្ទេរយកកីឡាករ Joselu របស់ក្លឹប Real Madrid ផងដែរ។

បន្ទាប់ពីខកចិត្តក្នុងការប្រកួតស្មើរជាមួយនឹងក្លឹប Brentford កាលពីថ្ងៃសៅរ៍ ក្រុមលោក Erik ten Hag នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៏ ក្នុងការប្រកួតដ៏សំខាន់មូយជាមួយនឹងក្លឹប Chelsea នៅថ្ងៃព្រហស្បតិ៍ពាក់កណ្តាលសប្តាហ៍៕



