ម្ចាស់ក្លឹប Chelsea ចង់អោយកីឡាកររូបនេះ បន្តស្នាក់នៅជាមួយក្លឹបទៀត

បរទេស៖ បន្ទាប់ពីលែងជាជម្រើសនៅទឹកដី Stamford Bridge ហើយកុងត្រាថ្មីរវាងក្លឹប Chelsea និង Mason Mount ក៏នៅជាប់គាំងនៅឡើយ។ កត្តានេះបានធ្វើអោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះ អាចនឹងចាកចេញពីក្លឹប Chelsea នៅរដូវកាលនេះ ហើយក្នុងនោះរូបគាត់ក៏មានពាក្យចចាមអារាម ជាមួយក្លឹប Liverpool ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ 90Min បានអោយដឹងថា ទោះបីជាយ៉ាងណាក៏ដោយក្លឹបដែលមានមូលស្ថាននៅខាងលិចទីក្រុងឡុងមួយនេះនឹងមិនអាចបាត់បង់រូបគាត់បានឡើយ។

របាយការណ៍ដដែរបានបន្ថែមថា Mount គឺបានទាក់ទាញនូវចំណាប់អារម្មណ៍របស់លោក Todd Boehly ដែលជាម្ចាស់ក្លឹប Chelsea។ ហើយលោកក៏ចង់អោយកីឡាករសំខាន់រូបនេះបន្តស្នាក់នៅជាមួយក្លឹបដដែរ៕

Previous articleមិនមែនធម្មតា!! ក្លឹប Chelsea បន្ថែមកុងត្រាថ្មីអោយ Enzo Fernandez ទៀតហើយ
Next articleក្លឹបធំៗនៅអង់គ្លេសប្រជែងគ្នាយក Xavi Simons