បរទេស៖ អាជីពរបស់កីឡាករសញ្ជាតិប្រេស៊ីលនារដូវកាលនេះហាក់មានភាពមិនល្អប្រសើរ ដោយសារតែគាត់ជួបនៅបញ្ហារបួសជាច្រើន ប៉ុន្តែគាត់នៅតែជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី៣ របស់ក្លឹប Barcelona នៅក្នុង La Liga ក្នុងឆ្នាំនេះដដែរ។ ជ័យជំនះទៅលើក្លឹប Las Palmas កាលពីថ្ងៃសៅរ៍ ហើយក៏ជាស៊ុតបញ្ចូលទីគ្រាប់ទី៥របស់គាត់ក្នុងរដូវកាលន ខណៈនៅពីក្រោយកីឡាករ Robert Lewandowski (១៣គ្រាប់) និង Joao Felix (៦គ្រាប់)។

ទោះបីយ៉ាងណាបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹបយក្សកាតាឡាននឹងពិចារណាលក់កីឡាកររូបនេះ ប្រសិនបើទទួលបានសំណើរសមរម្យមួយនាំទីផ្សារដោះដូររដូវក្តៅខាងមុខ។ បន្ទាប់ពីកីឡាករ Ousmane Dembele ចាកចេញពីកាន់ក្លឹប PSG កាលពីរដូវក្តៅមុន កីឡាករ Raphinha ត្រូវបានប្រម៉ូតមកកាន់ជម្រើសទី១ក្នុងតំណែងស្លាបស្តាំ ដោយលោក Xavi។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានធ្វើអោយបរាជ័យម្តងហើយម្តងទៀត ដែលធ្វើអោយកីឡាករ Lamine Yamal និង Ferran Torres បានចូលមកជំនួសកន្លែង ១១ដំបូងនៅក្លឹប Barcelona។
ក្លឹបម្ចាស់ជើងឯកអេស្ប៉ាញមួយនេះ នឹងត្រូវលក់កីឡាករនារដូវក្តៅខាងមុខ ដោយសារតែបញ្ហាហរិញ្ញវត្ថុរបស់ពួកគេ ហើយនឹងព្រមលក់ Raphinha ប្រសិនជាទទួលបានសំណើរសមរម្យមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែចាំមើលថាអតីតតារាឆ្នើមក្លឹប Leeds United យល់ព្រមចាកចេញពី Camp Nou ឫអត់ ខណៈគេមើលឃើញថាក្លឹបបានជម្រុញអោយគាត់ចាកចេញហើយ។

ក្រុមរបស់លោក Xavi ត្រូវផ្តោតទៅលើការប្រកួតក្នុងព្រឹត្តិការណ៍តំបន់អឺរ៉ុប ខណៈដែលពួកគេត្រូវប៉ះជាមួយនឹងក្លឹប PSG នៅជើងទី 1 នៃការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ពួកគេ៕



