អតីតខ្សែបម្រើឆ្នើមក្លឹប Liverpool ចាប់ទុកការសម្រេចចិត្តរបស់ Alonso ជា “ការសម្រេចចិត្តដ៏អាក្រក់”

បរទេស៖ លោក Alonso បានបញ្ជាក់ថាគាត់នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប Leverkusen បើទោះបីជាមនាការចាប់អារម្មណ៍ពីក្លឹប Liverpool និង Bayern Munich ក៏ដោយ។ គ្រូ​បង្វឹក​រូប​នេះ​ទំនង​ជា​នឹង​ឈ្នះ​ពាន Bundesliga ជាមួយ Leverkusen បន្ទាប់​ពី​ដឹក​នាំ​ក្រុម​របស់​លោក​ឲ្យ​នាំ​មុខ​ក្រុម Bayern ដល់​ទៅ ១៣ ពិន្ទុ​នៅ​កំពូល​តារាង​ក្នុងលីគ​អាល្លឺម៉ង់។

Roberto De Zerbi Liverpool GFX

ក្លឹប Liverpool និង Bayern Munich កំពុងសម្លឹងរកមើលគ្រូបង្វឹកថ្មីនៅរដូវក្តៅនេះ ប៉ុន្តែឥលូវនេះប្រហែលជាត្រូវរកគ្រូបង្វឹកផ្សេងក្រៅពី Alonso ហើយ។ គ្រូបង្វឹក Brighton លោក Roberto De Zerbi ត្រូវបានគេរាយការណ៍ថាជាជម្រើសសម្រាប់ហង្សក្រហម ខណៈដែល Bayern កំពុងពិចារណានាំយក Julian Nagelsmann ត្រឡប់ទៅកីឡដ្ឋាន Allianz Arena ។ អតីតខ្សែបម្រើក្លឹប Liverpool លោក Joe Cole បានចាប់ទុកការសម្រេចចិត្តរបស់ Alonso នេះជា “ការសម្រេចចិត្តដ៏អាក្រក់”។

លោក Joe Cole បាននិយាយប្រាប់ beIN Sports ថា៖ “វានឹងមិនមានពេលនេះម្តងទៀតជាមួយនឹងការងារនេះសម្រាប់គាត់។ គាត់មានជម្រើស។ ហើយគាត់នឹងមិនមានពេលវេលាដូចនេះម្តងទៀត សម្រាប់គាត់នោះទេ។ ផ្ទុយពីការជ្រើសរើសការងារមួយក្នុងចំណោមនេះ គាត់បានសម្រេចចិត្តបន្តស្នាក់នៅជាមួយក្លឹប Bayer Leverkusen”។

Joe Cole details reason he struggled at Liverpool and makes transfer admission - Liverpool Echo

ឥឡូវនេះក្លឹប Leverkusen មាន ៧៣ពិន្ទុ ដែលស្មើនឹងកំណត់ត្រាក្លឹបរបស់ពួកគេពីរដូវកាល ១៩៩៩-២០០០ ។ ក្រុមរបស់លោក Alonso មានពិន្ទុលើក្រុមម្ចាស់ជើងឯក Bayern កាលពីឆ្នាំមុនទៀត។

ក្លឹប Leverkusen មិនដែលឈ្នះពាន Bundesliga ឡើយ ប៉ុន្តែមើលទៅអាចនឹងបញ្ចប់រឿងមួយនក្រោមការដឹកនាំរបស់លោក Alonso ខណៈពេលដែលការបញ្ចប់ការឈ្នះជើងឯក ១១ដងជាប់ៗគ្នារបស់ក្លឹប Bayern។ ជ័យជម្នះបែបនេះនឹងក្លាយជាសមិទ្ធិផលដ៏ធំមួយសម្រាប់អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ ហើយគាត់និងមិនមានបញ្ហាក្នុងការដឹកនាំក្រុមរបស់គាត់ក្នុងការប្រកួត Champions League នៅរដូវកាលក្រោយនោះទេ៕

Previous articleលោក Todd Boehly និង Clearlake Capital ទំនង់ត្រៀមធ្វើរឿងមួយចំពោះកីឡាករ ២រូបនេះ
Next articleEnrique ឆ្លើយយ៉ាងខ្លី ចំពោះរឿង Mbappe មិនសប្បាយចិត្តដែលត្រូវប្តូរចេញ