Enrique ឆ្លើយយ៉ាងខ្លី ចំពោះរឿង Mbappe មិនសប្បាយចិត្តដែលត្រូវប្តូរចេញ

បរទេស៖ លោក Luis Enrique គ្រូបង្វឹកក្លឹប PSG បានបង្ហាញអំពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការប្តូរកីឡាករ Kylian Mbappe ចេញក្នុងអំឡុងពេលជ័យជម្នះ ២ទល់នឹង០ កាលពីយប់ថ្ងៃអាទិត្យទល់នឹងក្លឹប Marseille។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងមានការខកចិត្តចំពោះការសម្រេចចិត្តរបស់លោក Enrique ដែលប្តូរគាត់ចេញជំនួសដោយកីឡាករ Goncalo Ramos នៅនាទីទី ៦៥បន្ទាប់ពីក្រុម PSG នៅសល់កីឡាករតែ ១០នាក់។

Luis Enrique Kylian Mbappe PSG

លោក Luis Enrique បាននិយាយថា៖ “វាជាសម្លឹងដដែលរាល់សប្តាហ៍ សម្លេងដដែល… វាធុញណាស់។ ខ្ញុំជាអ្នកគ្រប់គ្រង ខ្ញុំធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ រាល់សប្តាហ៍។ ខ្ញុំនឹងធ្វើដូចគ្នារហូតដល់ថ្ងៃចុងក្រោយរបស់ខ្ញុំនៅប៉ារីស។ ខ្ញុំតែងតែព្យាយាម ស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ក្រុមរបស់ខ្ញុំ។ ទោះបីជាអ្នកមិនយល់ការសម្រេចចិត្តក៏ដោយ ក៏ខ្ញុំមិនខ្វល់ដែរ។ ខ្ញុំមិនខ្វល់អ្វីទាំងអស់”៕

Previous articleអតីតខ្សែបម្រើឆ្នើមក្លឹប Liverpool ចាប់ទុកការសម្រេចចិត្តរបស់ Alonso ជា “ការសម្រេចចិត្តដ៏អាក្រក់”
Next articleលោក Howe ប្រាប់ថាកីឡាករម្នាក់នេះ មិនមែនសម្រាប់លក់នោះទេ