បរទេស៖ ក្លឹប United កំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរយកកីឡាករវ័យ ១៩ ខណៈគាត់មើលទៅជាប្រធានបទដល់ក្តៅសម្រាប់ទីផ្សារដោះដូររដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថាក្លឹបបិសាចក្រហមបានបញ្ជូនក្រុមការងារតាមដានទៅមើលការប្រកួតរបស់កីឡាករជាច្រើនប្រកួតមកហើយ ហើយចុងក្រោយគឺការប្រកួតរវាង Benfica ជាមួយនឹង Sporting កាលពីយប់ថ្ងៃអង្គារ៍។ ប្រភពដដែរបានអោយដឹងថាការយក Neves មកក្នុងគោលបំណង់ដើម្បីអោយលេងចាប់ដៃគូរជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិ Fernandes ដើម្បីបង្កើតជាដៃគូរដ៏រឹងមាំនៅក្នុងតំបន់បម្រើ។

តាមប្រភពរបស់ Record បានបន្ថែមអោយដឹងថាក្លឹបនៅ Premier League មួយនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ Neves ហើយអាចនឹងត្រៀមនៅកញ្ចប់ថវិកាយ៉ាងច្រើនមួយសម្រាប់ផ្ទេរយកគាត់ទៀតផង។ ក្លឹបបិសាចក្រហមបានរាយការណ៍ថាការចុះហត្ថលេខាយកខ្សែបម្រើជាអទិភាពចំបង់របស់ខក្លឹបនារដូវក្តៅនេះ ហើយក្លឹបត្រៀមប្រាក់ប្រមាណ ១០០លានអឺរ៉ូ ដើម្បីចុះហត្ថលេខាយក Neves។ របាយការណ៍ដដែរបានអោយដឹងថាក្លឹប Man Utd អាចមានឆន្ទៈក្នុងការចំណាយលើស ១០៥លានអឺរ៉ូទៀត ដែលច្រើនជាកំណត់ត្រាដែលក្លឹបបានផ្ទេរយក Pogba ក្នុងឆ្នាំ២០១៦។
.png?auto=webp&format=pjpg&width=3840&quality=60)
ខណៈពេលដែល Man Utd ចង់ចុះហត្ថលេខាយកកីឡាករ Neves ខាងក្លឹប Benfica បានកំណត់នៅតម្លៃដ៏ខ្ពស់មួយសម្រាប់កីឡាកររូបនេះ។ ហើយត្រូវបានគេសន្និដ្ឋានថាប្រហែល ១២០លានអឺរ៉ូ ដែលជាតម្លៃដែលក្លឹបមួយនេះចង់បាន។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Man Utd អាចនឹងប្រើប្រាស់យុវជន Alvaro Carreras ដែលកំពុងលេងខ្ចីជើងនៅក្លឹប Lisbon ជាផ្នែកមួយនៃការផ្ទេរនេះ ដើម្បីអាចបញ្ចុះតម្លៃខ្លះ៕



