អតីតខ្សែការពារជើងចាស់របស់ Man Utd ចង់អោយ Rashford ចាកចេញ

បរទេស៖ អតីតខ្សែកាពារឆ្នើមរបស់ក្លឹប Manchester United កីឡាករ Rio Ferdinand ជឿជាក់ថាកីឡាករ Marcus Rashford គួរតែពិចារណាក្នុងការចាកចេញពីក្លឹប Manchester United ដើម្បីស្តារអាជីពរបស់គាត់ឡើងវិញ។ កីឡាករ Rashford ដែលបានតស៊ូស្វែងរកនៅទម្រង់លេងរបស់ខ្លួនមកវិញនៅក្នុងរដូវកាលនេះ ទើបតែស៊ុតបញ្ចូលទីបាន ៨គ្រាប់ប៉ុណ្ណោះសម្រាប់ ៣៦ប្រកួត ចំពេលដែលក្លឹប Manchester United មានទម្រង់លេងមិនស៊ីសង្វាក់គ្នា។

Marcus Rashford

លោក Ferdinand បានប្រាប់ Sky Bet’s Stick ថា៖ “ខ្ញុំគិតថាវាជាពេលវេលាដ៏សំខាន់នៅក្នុងអាជីពរបស់គាត់ឥឡូវនេះ គាត់មិនមែនជាក្មេងទៀតទេ”។

Rio Ferdinand retires from England after 81 caps - Mirror Online

Ferdinand បន្ថែមទៀតថា៖ “ខ្ញុំ​គិត​ថាវាជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ដែល​គាត់ត្រូវ​ធ្វើ​ឡើង។ គាត់ត្រូវមើលអំពីមនុស្សនៅជុំវិញគាត់ តើ​អ្នក​ណា​ជា​មនុស្ស​ខាង​ក្រៅ? តើពួកគេជាមនុស្សត្រឹមត្រូវទេ? តើ​ពួកគេ​អាច​ឲ្យ​គាត់​ធ្វើការ​បដិសេធសម្រាប់ខ្លួន​គាត់នៅ​ពី​ក្រោយ​ទ្វារ​បិទ​ឬ? ឫពួកគេនិយាយថា​ មើលខ្លួនឯង ហើយទទួលខុសត្រូវសម្រាប់អ្វីដែលអ្នកបានធ្វើ? គាត់ត្រូវតែមើលវា ធ្វើជាម្ចាស់វា និងធ្វើការសម្រេចចិត្តដ៏សំខាន់មួយនេះ”៕

Previous articleខ្សែការពារវ័យ ​១៧ឆ្នាំរបស់ Sampdoria កំពុងតែទាក់ទាញក្លឹបធំ
Next articleBarca អាចនឹងលក់ Raphinha យកលុយដើម្បីទុកទិញកីឡាករ ២រូបនេះ