Man Utd បញ្ជូនក្រុមការងារទៅមើលខ្សែការពាររបស់ក្លឹប Wolves

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Manchester United បានដាក់បញ្ចូលឈ្មោះខ្សែការពារ Max Kilman របស់ក្លឹប Wolves ក្នុងបញ្ជីខ្សែការពារដែលក្លឹបចង់បានសម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ។

Max Kilman Wolves 2023-24

ក្លឹប United បានរាយការណ៍អំពីការចង់ចុះហត្ថលេខាយកខ្សែការពារ​ និង ខ្សែប្រយុទ្ធ ដែលជាអទិភាពចំបង់នារដូវក្តៅនេះ ហើយកីឡាករ Kilman ក៏ត្រូវបានចាប់អារម្មណ៍ដោយក្លឹប នឹងបានបញ្ជូនក្រុមការងារទៅមើលការប្រកួតរបស់គាត់ផងដែរ។ ប្រភពដដែរបានអោយដឹងថាមិនទាន់មានការទំនាក់ទំនងរវាងក្លឹបនោះទេចំពោះការផ្ទេរមួយនេះ ប៉ុន្តែខាងក្លឹប Wolves មានការស្ទាក់ស្ទើរលើការអនុញ្ញាតអោយកីឡាករវ័យ ២៦ឆ្នាំរូបនេះចាកចេញ។ កីឡាករ Kilman បានចុះហត្ថលេខា ៥ឆ្នាំជាមួយនឹងក្លឹប Wolves ដែលធ្វើអោយគាត់នៅជាមួយក្លឹបរហូតដល់ឆ្នាំ២០២៨៕

Previous articleកូនភ្លោះរបស់ Darren Fletcher ចុះកុងត្រាអជីពលើដំបូងជាមួយក្លឹប Man Utd
Next articleក្លឹបយក្សចំនួន ៣ ត្រៀមសំណើរ ២០០លានអឺរ៉ូសម្រាប់កីឡាករ Vinicius Junior