Man Utd សម្លឹងឃើញគ្រូបង្វឹក Bologna ជាអ្នកមកជនួស Ten Hag

បរទេស៖ អ្នកចាត់ការ Erik ten Hag របស់ក្លឹប Manchester United អាចនឹងចាកចេញពីក្លឹបនៅពេលខាងមុខ ហើយលោក Thiago Motta ត្រូវបានកាត់សំគាល់ថាជាអ្នកមកជំនួសកន្លែង។ បើយោងតាមការចេញរបស់លោក Alfredo Pedulla អ្នកសារព័ត៌មានកីឡាបានអោយដឹងថាក្លឹបនៅ Premier League មួយនេះបានសម្លឹងឃើញអ្នកចាត់ការរបស់ក្លឹប Bologna ដែលនៅពេលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនោតំបន់អឺរ៉ុប។

Thiago Motta

តាមប្រភពដដែរបានអោយដឹងថាបុរសវ័យ ៤១ឆ្នាំរូបនេះត្រូវបានផ្តល់តម្លៃយ៉ាងខ្លាំងដោយខាងក្លឹប Manchester United ប៉ុន្តែមិនទាន់មាននីតិវិធីផ្លូវការណាមួយត្រូវបានគេយកទៅតែងតាំងគាត់ទេ។ ទីផ្សារដោះដូរនារដូវក្តៅខាងមុខជាពេលវេលាដ៏សំខាន់របស់ក្លឹប Manchester United ដែលត្រូវធ្វើការរុះរើសក្រុមដើម្បីធ្វើការប្រជែងពាន។ លោក Erik ten Hag អាចនឹងត្រូវបណ្តេញចេញនៅចុងរដូវកាល ពីព្រោះគាត់មិនអាចទទួលបានអ្វីសោះសម្រាប់រដូវកាលនេះ៕

Previous articleរឿងរបស់កីឡាករ Mario Hermoso និងក្លឹប AT នៅតែមិនមានការប្រែប្រួល
Next articleច្បាស់ហើយអំពីអនាគតរបស់ខ្សែបម្រើ Sofyan Amrabat ជាមួយ Man Utd