បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Chelsea បានចេញមកប្រជែងជាមួយនឹងក្លឹប Newcastle United និង Aston Villa ដើម្បីធានាអោយបាននៅការចុះហត្ថលេខាយកខ្សែការពារ Max Kilman របស់ក្លឹប Wolves នៅទីផ្សារដោះដូរបន្ទាប់។

ខណៈពេលដែលកុងត្រារបស់ Thiago Silva នឹងផុតនៅចុងរដូវកាលនេះ ដូច្នេះក្លឹបតោខៀវត្រូវស្វែងរកៅខ្សែការពារកណ្តាលថ្មីមកជំនួសកន្លែងរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ៕



