ខ្សែប្រយុទ្ធ Benjamin Sesko ក្លាយជាគោលដៅរបស់ក្លឹបយក្ស ៣នៅអឺរ៉ុប

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថានៅក្នុងការប្រកួតជាមួយនឹងក្លឹប Freiburg កាលពីម្សិលមិញកីឡាករ Benjamin Sesko បានស៊ុតបញ្ចូលទីគ្រាប់ទី៨ របស់គាត់នៅក្នុង Bundesliga សម្រាប់រដូវកាលនេះ។

Image

ខ្សែប្រយុទ្ធរូបនេះមានកុងត្រាជាមួយនឹងក្លឹប RB Leipzig រហូតដល់ខែមិថុនា ឆ្នាំ២០២៨ ជាមួយនឹងតម្លៃផ្តាច់កុងត្រា ៥០លានអឺរ៉ូ។ កីឡាករ Sesko ត្រូវបានតាមដានដោយក្លឹបមួយចំនួនធំនៅតំបន់អឺរ៉ុបរួមមាន Chelsea, Arsenal និង Napoli៕

Previous articleក្លឹប Chelsea ចង់បានខ្សែការពារ Wolves ដើម្បីជំនួសកន្លែង Thiago Silva
Next articleគ្រូបង្វឹក Spurs បញ្ជាក់អំពីការលក់ខ្សែប្រយុទ្ធម្នាក់នេះ