បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីទម្រង់លេងរបស់ខ្សែការពារកណ្តាល Willy Kambwala ថា៖

“កីឡាករ Willy Kambwala កំពុងតែមានភាពរីកចម្រើន។ ក្មេងជំនាន់ក្រោយត្រូវការឈានចូលទៅក្នុងការប្រកួត គាត់ពិតជាអស្ចារ្យណាស់។ បញ្ហាប្រឈមរបស់គាត់គឺលេងអោយបានជាប់លាប់។ ឪកាសដ៏អស្ចារ្យសម្រាប់គាត់ គឺគាត់សកនឹងចូលរួមប្រកួត ហើយគាត់បានបង្ហាញអំពីសមត្ថិភាពគាត់នៅលើទីលាន”៕



