ក្លឹបយក្សនៅហូឡង់ ចង់បានលោក Potter មកធ្វើជាគ្រូបង្វឹក

បរទេស៖ ក្លឹប Ajax នៅតែស្ថិតនៅក្នុងការស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីបានបញ្ឈប់លោក Maurice Steijn ក្នុងខែតុលា ឆ្នាំ២០២៣។ ហើយនៅពេលនេះលោក John van’t Schip បានដើរតួជាគ្រូបង្វឹកបណ្តោះអាសន្នចាប់តាំងពីពេលនោះមក ។

ក្លឹប Ajax បានចាញ់ក្លឹប Feyenoor ក្នុងលទ្ធផល ៦ទល់នឹងកាលពីលើកមុន និងបានធ្លាក់ចេញពី Europa League ក្រោយចាញ់ក្លឹប Aston Villa ក្នុងលទ្ធផល ៤ទល់នឹង០។

បើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាអតីតគ្រូបង្វឹករបស់ក្លឹប Chelsea និង Brighton លោក Potter កំពុងក្លាយជាបេក្ខភាពនាំមុខគេក្នុងការទទួលយកតំណែងសម្រាប់ក្លឹបនៅទីក្រុង Amsterdam ។ ប្រភពដដែរបានបញ្ជាក់ថា លោក Potter មិនទាន់ទទួលបានការងារថ្មីនោះទេ ក្រោយគាត់ត្រូវបានបណ្តេញចេញពីទឹកដី Stamford Bridge កាលពីខែមេដា ឆ្នាំ២០២៣។

Graham Potter

បុរសវ័យ ៤៨ឆ្នាំរូបនេះ ក៏បានស្ថិតនៅក្នុងបញ្ជីដែលក្លឹប Manchester United ចាប់អារម្មណ៍ចង់បានផងដែរ ខណៈពួកគេកំពុងតែមើលនៅការដឹកនាំរបស់លោក Erik ten Hag៕

Previous articleក្លឹប Inter ចាប់អារម្មណ៍ចង់បានអ្នកចាំទីរបស់ក្លឹប Paranaense
Next articleលោក Ralf Rangnick ចេញមកបដិសេធព័ត៌មានទៅដឹកនាំក្លឹបមួយនេះ