AC Milan សម្រេចចិត្តធ្វើរឿងនេះចំពោះកីឡាករ Christian Pulisic

បរទេស៖ កីឡាករ Christian Pulisic កាន់តែខិតជិតក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan ដែលជាលក្ខខណ្ឌនៅក្នុងកុងត្រាបច្ចុប្បន្នរបស់គាត់។

កីឡាករសញ្ជាតិអាមេរិកទើបតែផ្ទេរមកកាន់ San Siro កាលពីរដូវក្តៅ ២០២៣។ តម្លៃ ២០លានអឺរ៉ូ ដែលក្លឹបបានចំណាយអោយក្លឹប Chelsea ក្នុងការនាំយករូបគាត់មកកាន់អ៊ីតាលី។

Pulisic Milan

នេះបើយោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអោយដឹងថាក្លឹប AC Milan កំពុងរៀបចំបន្តកិច្ចព្រមព្រៀងរបស់កីឡាករ Pulisic ។ កុងត្រារបស់គាត់មានសុពលភាពដល់ឆ្នាំ ២០២៧ ប៉ុន្តែនៅក្នុងកុងត្រានោះក៏មានជម្រើសក្នុងការបន្ត ១២ខែថែមទៀត។ ខាងក្លឹប Milan បានធ្វើការជ្រើសរើសប្រើប្រាស់នៅលក្ខខណ្ឌមួយនេះហើយសម្រាប់កីឡាករវ័យ​២៥ឆ្នាំរូបនេះ ដែលធ្វើអោយគាត់បន្តស្នាក់នៅជាមួយក្លឹបនៅអ៊ីតាលីដល់ឆ្នាំ២០២៨៕

Previous articleTimo Werner និយាយអំពីអារម្មណ៍អំពីក្លឹប Spurs
Next articleកីឡាករ Rodrygo ប្រាប់មូលហេតុដែលមិនព្រមផ្ទេរទៅកាន់ Liverpool កាលពីឆ្នាំ២០១៧