បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Manchester City បានរាយការណ៍អំពីការព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ជាមួយខ្សែបម្រើ Lucas Paqueta របស់ក្លឹប West Ham ដោយគាត់រៀបចំនឹងចុះហត្ថលេខានៅទីផ្សារដោះដូរបន្ទាប់នេះ។

ក្លឹប Man City ចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែបម្រើរបស់ក្លឹបខាងកើតទីក្រុងឡុងដ៏តាំងពីរដូវក្តៅមុន ប៉ុន្តែពួកគេបានដកខ្លួនចេញពីកិច្ចព្រមព្រៀងតម្លៃ ៨៥លានផោន ពីព្រោះតែដោយសារតែការស៊ើបអង្កេតលើការរំលោភលើការភ្នាល់ត្រូវបានបើកដោយសមាគមបាល់ទាត់ (FA)៕



