បរទេស៖ កីឡាករ Joao Felix ដែលកំឡុងលេងខ្ចីជើងនៅក្លឹប Barcelona មានបំណង់ចង់បន្តស្នាក់នៅជាមួយក្លឹបនេះបន្ទាប់ពីរដូវកាល ២០២៣-២៤នេះ។

ខ្សែប្រយុទ្ធរូបនេះបានប្រាប់ទៅកាន់ Catalunya Radio ថា៖ “ខ្ញុំរីករាយនៅក្លឹប Barcelona។ ខ្ញុំស្រឡាញ៉ទីក្រុងមួយនេះ ប្រជាជននៅទីនេះ និងក្លឹបមួយនេះ។ ជំហររបស់ខ្ញុំគឺច្បាស់លាស់។ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក៏មានរឿងគួរអោយភ្ញាក់ផ្អើល ខ្ញុំពិតជាចង់បន្តស្នាក់នៅទីនេះបន្ទាប់ពីរដូវកាលនេះទៀត”៕



