បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករខ្ចីជើង Joselu បាននិយាយអំពីអនាគតគាត់ថា៖
“រាងកាយខ្ញុំស្ថិតក្នុងគ្រាដ៏ល្អបំផុតរបស់ខ្ញុំក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំទើបតែមានអាយុ ៣៤ឆ្នាំ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ថាចាស់នោះទេ។ ឈានដល់វ័យ ៣៣-៣៤ឆ្នាំ គឺមិនមានជារឿងងាយនោះទេ ហើយខ្ញុំមិនមានផែនការឈប់លេងបាល់នោះទេ”។

គួរបញ្ជាក់ថាក្លឹប Real Madrid មានជម្រើសក្នុងការទិញផ្តាច់កុងត្រាកីឡាករ Joselu ក្នុងតម្លៃប្រមាណ ១.៥លានអឺរ៉ូ៕



