Tuchel ខឹងខ្លាំង ចំពោះការសម្រេចមិនអោយបាល់ពិន័យ ១១ម៉ែត្ររបស់អាជ្ញាកណ្តាល

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Thomas Tuchel បាននិយាយក្រោយចប់ការប្រកួតជាមួយក្លឹប Arsenal ក្នុងពាន Champions League ថា៖

May be an image of 1 person, playing soccer, playing football and text that says 'TT CBAYERAN MUNCHEN'

“អាជ្ញាកណ្តាល​បាន​ធ្វើ​ខុស​យ៉ាង​ខ្លាំង វាពិតជាបាល់ពិន័យ ១១ម៉ែត្រ​យ៉ាង​ច្បាស់​សម្រាប់​ពួក​យើង​សម្រាប់​បាល់ប៉ះ​ដៃ។ ខ្ញុំដឹងថាវាជាស្ថានភាពដ៏គួរអោយឆ្កួតមួយ។ ពួកគេបានដាក់បាល់ចុះ ហើយអាជ្ញាកណ្តាលក៏ផ្លុំកញ្ចែ ហើយខ្សែការពារក៏បានយកដៃកាន់បាល់។ អ្វីដែលធ្វើឱ្យយើងខឹងខ្លាំងគឺការពន្យល់នៅលើទីលាន។ អាជ្ញាកណ្តាលបានប្រាប់កីឡាករយើងថាវាជា “កំហុសកូនក្មេង” ហើយគាត់ក៏មិនអោយបាល់ពិន័យ ១១ម៉ែត្រនោះទេ ដែលវាកំពុងស្ថិតក្នុការប្រកួតវគ្គ1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ វា​ជា​ការ​ពន្យល់​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ។ កំហុសរបស់កូនក្មេង កំហុសរបស់មនុស្សពេញវ័យ ទោះជាអ្វីក៏ដោយ ពួកយើងមានអារម្មណ៍ខឹងពីព្រោះវាជាការសម្រេចចិត្តដ៏ធំមួយដែលប្រឆាំងនឹងយើង”៕

Previous articleFede Valverde៖ លទ្ធផលស្មើរ ធ្វើអោយយើងមានអារម្មណ៍ថាប្រកួតចាញ់ Man City
Next articleលោក Arteta កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យក្មេងរបស់ក្លឹប Corinthians