បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹប Newcastle United បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារសញ្ជាតិអេស្ប៉ាញ Dean Huijsen នៅរដូវក្តៅខាងមុខ។

យុវជនម្នាក់នេះកំពុងលេងខ្ចីជើងនៅក្លឹប AS Roma ពីក្លឹបម្ចាស់ដើម Juventus ហើយគាត់បានបង្ហាញខ្លួន ១៣ដងនៅ Serie A នារដូវកាលនេះ។ ខាងក្លឹប Juventus ចង់បាននៅតម្លៃប្រមាណ ៣០លានអឺរ៉ូសម្រាប់ខ្សែការពាររូបនេះ៕



