Napoli កាន់តែខិតជិតក្នុងការនាំយកអតីតគ្រូបង្វឹក Chelsea និង Juventus មកកាន់ក្លឹបរបស់ខ្លួន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអ៊ីតាលី Il Mattino បានអោយដឹងថាក្លឹប Napoli កំពុងត្រៀមផ្តល់ជូនលោក Antonio Conte នូវកិច្ចសន្យារយៈពេល ៣ឆ្នាំ ដែលធ្វើអោយគាត់នឹងក្លាយជាគ្រូបង្វឹកបន្ទាប់របស់ Napoli។

លោក Conte ដែលជាអតីតអ្នកចាត់ការក្លឹប Juventus និងក្លឹប Chelsea ដែលត្រូវបានគេនិយាយថាជាជម្រើសកំពូលរបស់ប្រធានក្លឹប Napoli លោក Aurelio de Laurentiis ដើម្បីដឹកនាំក្លឹប Napoli ចាប់ផ្តើមនៅរដូវកាល ២០២៤-២៥ ។ គ្រូបង្វឹកវ័យ ៥៤ឆ្នាំរូបនេះ មិនទាន់មានការងារធ្វើនោះទេ បន្ទាប់ពីគាត់បានចាកចេញពីក្លឹប Tottenham Hotspurs។

Antonio Conte Inter 2021

ប្រសិនបើកិច្ចសន្យានេះបានសម្រេចមែន លោក Conte នឹងនាំមកនូវបទពិសោធន៍ដ៏សម្បូរបែប និងកំណត់ត្រាជោគជ័យសម្រាប់ក្លឹប Napoli។ នៅពេលនេះក្លឹប Napoli ត្រូវបានដឹកនាំដោយលោក Francesco Calzona ដែលបានចូលកាន់តំណែងបន្តពីលោក Walter Mazzarri ដែលត្រូវបានបណ្តេញចេញកាលពីខែកុម្ភៈ។ ក្នុងនោះលោក Calzona ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹកផ្លូវការរបស់​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី៕

Previous articleAC Milan នឹងធ្វើរឿងមួយនេះ ចំពោះខ្សែការពារឆ្វេង Theo Hernandez
Next articleខ្សែប្រយុទ្ធ Viktor Gyokeres ទំនង់ជាចាកចេញពី Sporting ដោយសារតែមូលហេតុនេះ