បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប AS Roma មិនទាន់ធ្វើការសម្រេចចិត្តទៅលើគ្រូបង្វឹករបស់ក្លឹបនារដូវកាលក្រោយនោះទេ។
ក្លឹប AS Roma ពិតជាកោតសរសើរចំពោះការដឹកនាំរបស់លោក De Rossi ដែលមកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក Mourinho កាលពីខែមករាកន្លងមក។ ចំពោះការចរចាអំពីអនាគតរបស់លោក De Rossi គឺអាស្រ័យទៅលើឪកាសដែលក្លឹបអាចលេងនៅ UCL នារដូវកាលក្រោយ៕



