អតីតខ្សែបម្រើការពារឆ្នើមក្លឹប Chelsea ចេញមករិះគន់រឿងក្លឹបចង់ទិញខ្សែប្រយុទ្ធថែម

បរទេស៖ ក្លឹប Chelsea ត្រូវបានព្រមានអំពីការចុះហត្ថលេខាលើ Victor Osimhen ឬ Victor Gyokeres នៅរដូវក្តៅនេះ ដោយលោក Emmanuel Petit បានធ្វើការរិះគន់ម្ចាស់ក្លឹបលោក Todd Boehly ផងដែរ។

លោក Emmanuel Petit បាននិយាយថា៖ “ខ្ញុំមិនគិតថាក្លឹប Chelsea ត្រូវការកីឡាករ Gyokeres ឬក៏កីឡាករ Osimhen ទេ។ ជាមួយនឹងក្លឹប Chelsea មានកីឡាករជាច្រើនដែលលេងមិនដល់កម្រិតរបស់ពួកគេ ហើយអាចធ្វើបានច្រើនជាងនេះ។ ខ្ញុំគិតថាកីឡាករ Nicolas Jackson គឺជាម្នាក់ក្នុងចំណោមពួកគេ”។

គាត់បានបន្តទៀតថា៖ “គាត់មានសក្តានុពលជាច្រើន ហើយគាត់បានបង្ហាញវាផងដែរ ប៉ុន្តែត្រូវការធ្វើបន្ថែមទៀត។ ខ្ញុំគិតថាកីឡាករ Caicedo ក៏ត្រូវការផងដែរ ហើយខ្សែបម្រើអាហ្សង់ទីន Enzo (Fernandez) ទៀតផង។ មានកីឡាករជាច្រើនដែលមិនលេងតាមរបៀបដែលពួកគេគួរ ហើយគ្មានទំនុងកចិត្ត ពួកគេបានបាត់បង់នៅលើទីលាន ហើយវាគឺដូចគ្នាជាមួយ Jackson ដែរ។ គាត់កំពុងតស៊ូខណៈដែលក្រុមកំពុងតស៊ូ”។

គាត់បានបន្ថែមទៀតថា៖ “គាត់មិនមែនជាប្រភេទកីឡាករដែលអូសកាត់ខ្សែការពារ ៤-៥នាក់ ហើយស៊ុតបញ្ចូលទីនោះទេ។​ គាត់មិនមែនដូចនោះទេ ប៉ុន្តែនៅពេលដែលក្លឹប Chelsea មានភាពប្រសើរឡើងជាក្រុម គាត់នឹងប្រសើរឡើង។ ទាំងនេះជាមូលហេតុដែលខ្ញុំគិតថាក្លឹប Chelsea មិនត្រូវការខ្សៃប្រយុទ្ធថ្មីនោះទេ។ ពួកគេគួរតែឈប់ចំណាយលុយ”៕

Previous articleXavi ចេញមកបញ្ជាក់ជាថ្មី ជុំវិញអនាគតគាត់ជាមួយ Barca
Next articleក្លឹបយក្សនៅអ៊ីតាលី ចាប់អារម្មណ៍ចង់បានកីឡាករ Aaron Wan-Bissaka