ច្បាស់ហើយ!! អនាគតរបស់ Martial ជាមួយនឹងក្លឹប Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Anthony Martial ត្រៀមក្នុងការចាកចេញពីក្លឹប Manchester United ដោយគ្មានតម្លៃខ្លួន ហើយក៏គ្មានផ្លូវដែលគាត់នឹងប្តូរចិត្តនោះទេ។

ក្រោយចំណាយពេលអស់ ៩ឆ្នាំ បង្ហាញខ្លួន ៣១៧ប្រកួត និងស៊ុតបញ្ចូលទី ៩០គ្រាប់ ហើយនៅពេលនេះជាពេលដែលគាត់ត្រូវនិយាយលាពីក្លឹប Manchester United នៅរដូវក្តៅនេះ។ លោក Erik ten Hag បានបញ្ជាក់ថា Martialប្រហែលជាមិនអាចពាក់អាវបិសាចក្រហមទៀតនោះទេ ចាប់តាំងពីថ្ងៃនេះដល់ចុងរដូវកាល ។

May be an image of 1 person, playing football, playing soccer and text

Ten Hag បាននិយាយថា៖ “Martial បានហ្វឹកហាត់ ប៉ុន្តែខ្ញុំមិនច្បាស់ថាគាត់អាចនឹងលេងម្តងទៀតនោះទេនៅក្នុងរដូវកាលនេះ។ គាត់នៅចាំការវាយតម្លៃពីក្រុមគ្រូពេទ្យ”។

គួរបញ្ជាក់ Martial នឹងធ្វើការជ្រើសរើសក្លឹបថ្មីនៅខែបន្ទាប់ ដោយមានក្លឹបនៅទួរគី និងបារាំងដែលបានចាប់អារម្មណ៍គាត់៕

Previous articleTen Hag និយាយដ៏រឿង West Ham ចង់បាន Maguire ថា
Next articleកីឡាករ Bastoni និយាយអំពីអនាគតគាត់នៅក្លឹប Inter ថា