Man Utd បង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាកររបស់ Brentford

បរទេស៖ តារាឆ្នើម Ivan Toney របស់ក្លឹប Brentford ទំនង់ជានឹងចាកចេញពីក្លឹប ហើយក្នុងនោះ Chelsea និង Arsenal បានបង្ហាញការចាប់អារម្មណ៍ ស្របពេលដែលក្លឹប Manchester United ពិចារណាក្នុងការចុះហត្ថលេខាយកគាត់ដូចគ្នា។

Ivan Toney Brentford 2023-24

ខណៈពេលកីឡាករ Toney បានឈានដល់រយៈពេល ១២ខែចុងក្រោយនៃកុងត្រារបស់គាត់ជាមួយក្លឹប Brentford ហើយត្រូវបានគេរាយការណ៍ថាក្លឹប Brentford កំពុងសម្លឹងរកមើលការលក់ខ្សែប្រយុទ្ធរូបនេះនៅរដូវក្តៅ ដូច្នេះក្លឹបមិនអាចបាត់បង់គាត់ដោយគ្មានតម្លៃខ្លួននោះទេ។ ស្របពេលមានក្លឹបជាច្រើនកំពុងចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធ ហើយតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាក្លឹប Man Utd បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ២៨ឆ្នាំ ជាមួយនឹងសហ​ម្ចាស់​ថ្មី​លោក Jim Ratcliffe កំពុង​សម្លឹង​មើល​ការ​កែ​លម្អ​បន្ទប់​ផ្លាស់​សំលៀកបំពាក់៕

Previous articleChelsea និង Newcastle កំពុងពិចារណាលើការផ្ទេរកីឡាករម្នាក់នេះ
Next articleHowe បញ្ជាក់ថាក្លឹប Newcastle នឹងមិនលក់កីឡាករម្នាក់នេះ