បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាករ Kalvin Phillips អាចនឹងត្រលប់ទៅកាន់ក្លឹប Leeds United នៅរដូវក្តៅក្រោយ ដោយពួកគេចង់ធ្វើការចុះហត្ថលេខាយកគាត់មកវិញក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Manchester City។

កីឡាករ Phillips ដែលកំពុងលេងខ្ចីជើងនៅក្លឹប West Ham នឹងត្រលប់ទៅកាន់ក្លឹប Manchester City នៅចុងរដូវកាលនេះ ហើយក្លឹប City រំពឹងទុកថានឹងអាចលក់កីឡាករម្នាក់នេះបានក្នុងតម្លៃ ៣០លានផោន៕



