បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Mbappe បានឆ្លើយនៅពេលដែលមានការចោទសួរថាប្រសិនបើ PSG យកឈ្នះ Barcelona អាចនឹងធ្វើការអោយគាត់ផ្លាស់ប្តូរការសម្រេចចិត្តអំពីអនាគតគាត់នោះទេ៖
“ការប្រកួតមួយនេះមិនបានផ្លាស់ប្តូរការសម្រេចអំពីអនាគតរបស់គាត់នោះទេ។ ខ្ញុំមានមោទនភាពដែលបានពាក់អាវរបស់ PSG ខ្ញុំជា Parisien ហើយខ្ញុំសុបិនចង់ឈ្នះ Champions League ជាមួយ PSG យើងនឹងព្យាយាមទៅកីឡដ្ឋាន Wembley”។

គួរបញ្ជាក់ថាReal Madrid រក្សាភាពស្ងប់ស្ងាត់ និងគ្រប់គ្រងស្ថានការណ៍ទាំងស្រុងសម្រាប់ Kylian Mbappé ជាមួយនឹងកិច្ចព្រមព្រៀងនៅដំណាក់កាលចុងក្រោយ៕



