បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាកីឡាករ Jadon Sancho នឹងពិចារណាស្នាក់នៅបន្តជាមួយនឹងក្លឹប Manchester United ប្រសិនជាលោក Erik ten Hag ចាកចេញពីក្លឹបនៅរដូវកាល ២០២៤-២៥។

បន្ទាប់ពីមានការរិះគន់ជាសាធារណៈជាមួយអ្នកចាត់ការសញ្ជាតិហូឡង់ កីឡាករ Sancho ត្រូវបានដកចេញពីក្រុមឈុតធំរបស់ក្លឹប United មុនពេលគាត់ចាកចេញទៅក្លឹប Dortmund ក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែបម្រើស្លាបត្រូវបានគេរំពឹងថានឹងត្រឡប់ទៅ Old Trafford នៅចុងរដូវកាលនេះ ខណៈដែលក្រុមអាល្លឺម៉ង់មិនមានលទ្ធភាពទិញគាត់ជាអចិន្ត្រៃយ៍៕



