អ្នកចាត់ការក្លឹប Atalanta និយាយអំពីព័ត៌មានទៅជំនួសកន្លែងរបស់ Klopp ថា

បរទេស៖ អ្នកចាត់ការក្លឹប Atalanta លោក Gian Piero Gasperini បានសារភាពថាគាត់មានការត្រេកអរដោយសារត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារនៅក្លឹប Liverpool ។

Gian Piero Gasperini Bologna Atalanta

ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនការប្រកួត Europa League របស់ក្លឹបទល់នឹងក្រុមហង្សក្រហម លោក Gasperini បាននិយាយថា៖ “ជាការពិតណាស់ ខ្ញុំសប្បាយចិត្តជាមួយនឹងព័ត៌មានជាមួយការងាររបស់ក្លឹប Liverpool ដើម្បីជំនួសកន្លែងលោក Klopp ដែលនឹងចាកចេញនៅចុងរដូវកាលនេះ ប៉ុន្តែការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើការប្រកួត។ ពួកយើងមិនអាចត្រូវរំខានអោយព័ត៌មានទាំងនោះទេ ពួកយើងត្រូវផ្តោតទៅលើការប្រកួតនៅពេលខាងមុខ”៕

Previous articleBarca នៅតែរំពឹងទុករឿងនេះ ពីកីឡាករ Raphinha ដដែរ
Next articleលោក Thiago Motta នឹងត្រូវជ្រើសរើសក្លឹបមួយ ក្នុងចំណោម ៣នេះ