Man Utd គ្រោងយក Greenwood ទៅប្តូរនឹងកីឡាករ Juventus ម្នាក់នេះ

បរទេស៖ បិសាចក្រហមត្រូវបានគេរំពឹងថានឹងពង្រឹងតំបន់ការពាររបស់ពួកខ្លួននៅក្នុងទីផ្សារដោះដូរបន្ទាប់នេះ ខណៈដែលម្ចាស់ជើងឯក World Cup កីឡាករ Raphael Varane ខិតជិតក្នុងការអស់សុពលភាពកុងត្រារបស់គាត់ជាមួយនឹងក្លឹបនៅរដូវក្តៅនេះ។ សំណួរក៏ត្រូវបានចោទសួរផងដែរអំពីរយៈពេលដែលកីឡាករសញ្ជាតិអង់គ្លេសកីឡាករ Harry Maguire នឹងបន្តស្នាក់នៅកីឡដ្ឋាន Old Trafford ។

Bremer Juventus

កីឡាករសញ្ជាតិប្រេស៊ីល Bremer ត្រូវបានដឹងថាកំពុងស្ថិតក្រោមការតាមដានរបស់ក្រុមការងារក្លឹប Manchester Untied។ ពួកគេប្រហែលជាអាចបង្កើតនៅជម្រើសដោយប្រើប្រាស់នៅកីឡាករ Greenwood ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅ La Liga ជាមួយក្លឹប Getafe ក្នុងការប្តូរយកកីឡាករ Bremer របស់ក្លឹប Juventus។

វាត្រូវបានគេចាត់ទុកថាមិនទំនងដែលកីឡាករ Greenwood នឹងត្រូវបានត្រលប់មកកាន់ក្លឹបបិសាចក្រហមវិញនៅរដូវក្តៅនេះ បើទោះបីជាមានការពិភាក្សាអំពីជម្រើសបន្តកុងត្រារហូតដល់ឆ្នាំ២០២៦ ក៏ដោយ។ ចំពោះការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅក្លឹបផ្សេងទៀតគឺស្ថិតនៅក្នុងជម្រើសផងដែរ។ ក្លឹបយក្សនៅក្របខណ្ឌ Serie A គឺក្លឹប Juventus ក៏ធ្លាប់បានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធដូចគ្នា។

Mason Greenwood Juventus

នេះបើយោងតាមការចេញផ្សាយរបស់កាសែត Gazzetta dello Sport បានអោយដឹងថាក្លឹប Manchester United អាចនឹងដាក់បញ្ចូលកីឡាករ Greenwood សម្រាប់ជាជម្រើសក្នុងការដោះដូរយកកីឡាករ Bremer។ ក្លឹប Juventus បានបញ្ជាក់អំពីការបើកចំហចំពោះគំនិត​នៃ​ការ​ធ្វើ​ការ​ផ្លាស់​ប្តូរ​សម្រាប់ Greenwood ដោយសារតែតម្លៃលក់ខ្ពស់ពេក ហើយការផ្លាស់ប្តូរអាចជាផ្នែកមួយរបស់កិច្ចព្រមព្រៀងដែលមានអត្ថប្រយោជន៍សម្រាប់ភាគីទាំង ២។

កីឡាករ Greenwood បានស៊ុតបញ្ចូលទៅ ៨គ្រាប់ និងបញ្ជូនបាល់ ៥គ្រាប់សម្រាប់ក្លឹប Getafe នៅក្នុងរដូវកាល បន្ទាប់ពីក្លឹប United បានអោយគាត់ខ្ចីជើងទៅកាន់អេស្ប៉ាញ៕

Previous articleតាមពិត Man Utd និង Mainoo មិនទាន់ធ្វើរឿងនេះទេ
Next articleXavi គ្រោងផ្តល់កុងត្រា ៣ឆ្នាំសម្រាប់យុវជនរូបនេះ