លឺថា Ivan Toney ទាមទារលក្ខខណ្ឌមួយនេះ ជាជម្រើសផ្ទេរមកកាន់ Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Ivan Toney បានរាយការណ៍អំពីការទាមទារនៅប្រាក់ឈ្នួលខ្ពស់ជាប្រធានក្រុមបិសាចក្រហម Bruno Fernandes។

Ivan Toney Brentford 2023-24

ប្រាក់ឈ្នួលប្រចាំសប្តាហ៍ដែលរំពឹងទុករបស់គាត់គឺប្រមាណ ២៥ម៉ឺន ផោន ដែលវានឹងមិនត្រឹមតែធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្លឹប United ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសប្រាក់ឈ្នួលរបស់កីឡាករ Fernandes ដែលទទួលបាន ២៤ម៉ឺនផោន។ ប្រសិនជាក្លឹប United អាចបញ្ចេញកីឡាករបានច្រើននៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ ដែលជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធរបស់ពួកគេឡើងវិញ ពួកគេអាចមើលឃើញថាខ្លួនអាចមានលទ្ធភាពក្នុងការបំពេញតម្រូវការប្រាក់ខែដ៏ច្រើនរបស់ Toney៕

Previous articleXavi គ្រោងផ្តល់កុងត្រា ៣ឆ្នាំសម្រាប់យុវជនរូបនេះ
Next articleកីឡាករ Arda Guler ចេញមកបំភ្លឺចំពោះព័ត៌មានចង់ចាកចេញពី Real