Arteta ចង់បានខ្សែប្រយុទ្ធម្នាក់នេះ ក្រោយធ្លាក់ចេញពី Champions League

បរទេស៖ ក្លឹប Arsenal បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លឹប RB Leipzig ចំពេលមានការចាប់អារម្មណ៍ពីគូប្រជែងក្លឹប Manchester United និង Chelsea ដូចគ្នា។

Benjamin Sesko Slovenia Kazakhstan Euro 2024 qualifying

ក្លឹបកាំភ្លើងធំមានព័ត៌មានចចាមអារ៉ាមជាមួយកីឡាករវ័យ ២០ឆ្នាំរូបនេះប៉ុន្មានខែមកហើយ ខណៈកីឡាករសញ្ជាតិស្លូវេនីមានតម្លៃផ្តាច់កុងត្រាប្រមាណ ៤២.៥លានផោន។ បន្ទាប់ពីក្លឹបបានធ្លាក់ចេញពី Champions League កាលពីថ្ងៃពុធ ខាងសារព័ត៌មាន Everning Standard បានបញ្ជាក់លោក Mikel Arteta អ្នកចាត់ការក្លឹបចង់បន្ថែមនៅកម្លាំងនៅតំបន់ប្រយុទ្ធ។ ទោះបីជាយ៉ាងណាក៏័ដោយក្លឹប United និង Chelsea ក៏ចាប់អារម្មណកីឡាករដែលអាចស៊ុតបញ្ចូលទីបាន ១៣គ្រាប់នៅរដូវកាលនដែរ៕

Previous articleKlopp បង្ហាញការខកចិត្តក្រោយ Liverpool ធ្លាក់ពីពាន Europa League
Next articleLiverpool និង Man Utd ត្រៀមប្រជែងគ្នាយកខ្សែការពារវ័យក្មេងរបស់ Barca