ខ្សែការពារ Ronald Araújo និយាយអំពីអនាគតខ្លួនជាមួយ Barca

បរទេស៖ ខ្សែការពារ Ronald Araújo របស់ក្លឹប Barcelona បានបង្ហើបថាគាត់នឹងពិភាក្សាអំពីអនាគតរបស់គាត់ជាមួយក្លឹបបន្ទាប់ពីរដូវកាលនេះ។ អនាគតរបស់កីឡាករវ័យ ២៥ឆ្នាំ ដែលមានកុងត្រាជាមួយនឹងក្លឹប Barcelona ដល់ខែមិថុនា ឆ្នាំ២០២៦ កំពុងស្ថិតក្រោមការតាមដានពីសំណាក់ក្លឹប Bayern Munich និង Manchester United។

Ronald Araujo Barcelona 2023-24

ទោះជាយ៉ាងណាក៏ដោយកីឡាករ Araujo បានទទូចថាគាត់ចង់បន្តជាមួយក្លឹប Barcelona ។ កីឡាករ Araujo បាននិយាយថា៖

“កុងត្រាថ្មីរបស់ខ្ញុំកំពុងដំណើរការល្អ ប៉ុន្តែពួកយើងនឹងអង្គុយចុះដើម្បីពិភាក្សាគ្នានៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលបាននៅ Barcelona គ្រួសាររបស់ខ្ញុំសប្បាយចិត្ត ខ្ញុំនឹងផ្តល់ឱ្យអ្វីគ្រប់យ៉ាងរហូតដល់ទីបញ្ចប់”៕

Previous articleលោក Nagelsmann គ្រោងនឹងសម្រេចចិត្តយ៉ាងនេះ ចំពោះអនាគតខ្លួន
Next articleBarca គ្រោងផ្តល់កុងត្រារយៈពេលវែងដល់ខ្សែប្រយុទ្ធរូបនេះ