បរទេស៖ លោក Pep Guardiola បានបើកចំហចំពោះមូលហេតុនៃការអនុញ្ញាតអោយកីឡាករ Cole Palmer ចាកចេញពីក្លឹប Manchester City បន្ទាប់ពីបានឃើញខ្សែប្រយុទ្ធរូបនេះដើរតួយ៉ាងសំខាន់ជាតារាសម្រាប់ក្លឹប Chelsea។
លោក Pep Guardiola បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “គាត់បានសុំពីររដូវកាលដើម្បីចាកចេញ ហើយខ្ញុំនិយាយថាអោយស្នាក់នៅ។ គាត់បាននិយាយថាគាត់ចង់ចាកចេញ។ តើយើងអាចធ្វើអ្វីបាន? ខ្ញុំបាននិយាយអោយគាត់ស្នាក់នៅ ពីព្រោះកីឡាករ Riyad បានចាកចេញ ប៉ុន្តែសម្រាប់ ២រដូវកាល គាត់នៅតែចង់ចាកចេញ”។
លោក Guardiola បានបន្តសរសើរកីឡាករ Palmer សម្រាប់ទម្រង់លេងរបស់គាត់នៅក្លឹប Chelsea ដោយបន្ថែមថា៖ ” ការលេងកម្រិតនេះគឺពិសេស។ គាត់ជាកីឡាករពិសេសម្នាក់។ ខ្ញុំមិនបានផ្តល់ពេលវេលាលេងអោយគាត់សមនឹងទទួលបាន ហើយឥឡូវនេះគាត់មានវានៅក្លឹប Chelsea។ ខ្ញុំយល់ទាំងស្រុង”៕



