ក្លឹបយក្សនៅអេស្ប៉ាញ សម្លឹងរកមើលការផ្ទេរយក Olmo

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាការពិភាក្សាបានចាប់ផ្តើមរវាងក្លឹប Barcelona និងអ្នកតំណាងរបស់កីឡាករទាក់ទងនឹងការផ្ទេរ Olmo ដែលមានបំណងចង់ចាកចេញពីក្រុមអាល្លឺម៉ង់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ នៅក្នុងកុងត្រារបស់កីឡាករ Olmo បានដាក់បញ្ចូលនៅលក្ខខណ្ឌផ្តាច់កុងត្រាដែលមានតម្លៃ ៦០លានអឺរ៉ូ ដែលអាចអនុញ្ញាតអោយក្លឹប Barcelona ធ្វើការចរចាជាមួយនឹងក្លឹបនៅ Bundesliga។

កីឡាករ Olmo បានចេញពិសាលា La Madia ដ៏ល្បីល្បាញរបស់ក្លឹប​ Barcelona ហើយបានបន្តអាជីពនៅក្លឹប Dinamo Zagreb មុននឹងផ្ទេរទៅកាន់ក្លឹប RB Leipzig។ ឥឡូវនេះ លទ្ធភាពនៃការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Camp Nou ហាក់ដូចជាធំសម្រាប់ខ្សែប្រយុទ្ធរូបនេះ។

ការពិភាក្សាដ៏វិជ្ជមានបានធ្វើឡើងរួចរាល់ហើយ រវាងលោក Deco អ្នកតំណាងរបស់កីឡាករ Olmo និងឪពុករបស់គាត់ឈ្មោះ Miquel Olmo ។ ជាមួយនឹងការសម្លឹងរកមើលការពន្លឿនការផ្ទេរអោយបានមុនព្រឹត្តិការណ៍ Euro ដើម្បីទប់ស្កាត់ការប្រកួតប្រជែងពីសំណាក់ក្លឹបផ្សេងទៀត ស្របពេលក្លឹប Barcelona មានបំណងចង់សម្រេចការផ្ទេរមួយនេះអោយបានកាន់តែឆាប់កាន់តែល្អ។

បើទោះបីជាក្លឹប Leipzig មានការស្ទាក់ស្ទើរក្នុងការទម្លាក់តម្លៃ ៦០លានអឺរ៉ូ សម្រាប់ការលក់កីឡាករ Olmo។ គាត់បានស៊ុតបញ្ចូឡទី ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៥ដង ក្នុងការបង្ហាញខ្លួន ២២ដងនៅរដូវកាលនាគ្រប់ព្រឹត្តិការណ៍ទាំងអស៕

Previous articleក្លឹប Dortmund គ្រោងធ្វើរឿងមួយនេះ ចំពោះកីឡាករ Mats Hummels
Next articleកីឡាករ Christensen ចេញមកបញ្ជាក់អំពីអនាគតជាមួយក្លឹប Barca