បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Real Madrid មានឆន្ទៈក្នុងការអត់ធ្មត់ក្នុងការរង់ចាំខ្សែការពារឆ្វេង Alphonso Davies របស់ក្លឹប Bayern Munich ខណៈដែលគេមានបំណងសម្រាប់ការផ្ទេរយកគាត់ដោយឥតគិតថ្លៃនៅឆ្នាំ២០២៥។

ក្លឹប Bayern Munich ទទួលស្គាល់ថាកីឡាករ Davies ទំនងជាមិនបន្តកុងត្រាថ្មីទៀតទេ ហើយក្លឹបប្រថុយនឹងការបាត់បង់គាត់ដោយមិនទទួលបានប្រាក់អ្វីនោះទេ។ ថ្វីបើក្លឹបខិតខំប្រឹងប្រែងចរចាជាមួយ Davies ក៏ដោយ ក៏កីឡាកររូបនេះប្តេជ្ញាស្វែងរកឱកាសនៅក្លឹបផ្សេង។ ក្លឹប Madrid មានបំណងចង់ចុះហត្ថលេខាលើកីឡាករ Davies ប៉ុន្តែមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចំណាយលើសពី ៤០ លានអឺរ៉ូទេ ដោយមានរបាយការណ៍ថាក្លឹប Bayern ទាមទារតម្លៃប្រមាណ ៦០លានអឺរ៉ូ៕



