បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Mason Mount, Sofyan Amrabat និង Willy Kambwala នឹងមិនអាចជួយក្រុមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសារតែបញ្ហារបួស។

វាមានច្រើនជាង ៦០ករណីនៃបញ្ហារបួស/ឈឺ ដែលកើតឡើងចំពោះកីឡាកររបស់ក្លឹប Manchester United នៅរដូវកាលនេះ។ ហើយនៅពេលនេះ Harry Maguire គឺជាខ្សែការពារកណ្តាលតែម្នាក់គត់ដែលអាចលេងបាន។ ក្នុងនោះលោក Erik ten Hag ប្រហែលជាអាចនឹងអោយកីឡាករ Casemiro មកលេងជាខ្សែការពារកណ្តាលជាមួយនឹង Maguire ដែលវាជាដំណោះស្រាយសម្រាប់ការប្រកួត FA Cup៕



